លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានយកអំណោយចែកជូនដល់នារីក្រុងស្វាយរៀង ដើម្បីបំពេញបេសកកម្មមនុស្សធម៌ក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកនូវអំណោយជូនដល់ នារីក្រុងស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវក្តីសោមន្សរីករាយ ចំពោះការយកចិត្តទុកដាក់របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដែលបានបំពេញនូវតួនាទី ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកនៃវឌ្ឍនៈភាពកម្ពុជា។ ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ផងដែរ។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់បងប្អូន ជានារីនៃក្រុងស្វាយរៀង ត្រូវធ្វើយ៉ាងណា កសាង អភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងដំណាក់កាលនេះ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់នូវជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយរក្សាអនាម័យ និងគម្លាតនៃការរស់នៅ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលទាំងអស់គ្នា ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគកូវីដ ១៩ នៅមន្ទីរពេទ្យក្នុងប្រទេសម៉ាលី ក្នុងអំឡុងពេលបំពេញការងារមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ ។

អំណោយដែលបានជូនទៅនារីក្រុង សម្រាប់ធ្វើការងារមនុស្សធម៌ ចែកជូនគ្រួសារដែលមានអ្នកឈឺ ឬមានសមាជិកស្លាប់នៅតាមសង្កាត់រៀងៗខ្លួន រួមមាន៖ អង្ករ ១៨បាវ មី៤កេស ស្ករស ១៨គីឡូក្រាម និងថវិកាមួយចំនួន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner