អាជ្ញាធរខេត្តណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ
ថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភីរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន ដោយការពាក់ម៉ាស សំអាតដៃជាមួយអាល់កុលនិងសាប៊ូឬជែល រក្សាគម្លាតសុវត្ថិភាពសង្គម និងហាមការប្រមូលផ្តុំជួបជុំមនុស្សច្រើនដើម្បីការពារ ការឆ្លងកូវិដ ១៩ និងទប់ស្កាត់ការរាតត្បាតជម្ងឺ ផ្សេង ៗ នៅក្នុងសហគមន៍ ពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីប្រទេសថៃឬប្រទេសផ្សេងៗ បើសង្ស័យឬមានសុខភាពមិនប្រក្រតីក្នុងករណីមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លួន ក្អក ហៀរសំបោរ ពិបាកដកដង្ហើម ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់។ លោក ង៉ាន់ ភីរុណ មានប្រសាសន៍ផ្តាំផ្ញើនិង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពីវិធានការពារពីការឆ្លងជំងឹមិនថាតែបង្ការការឆ្លង កូវីត១៩នោះទេ ជំងឹផ្សេងៗក៍ត្រូវបង្ការនិងការពារផងដែរ ជាពិសេសរដូវភ្លៀងវស្សាភ្លៀងធ្លាក់ជោគជាំត្រូវប្រុងប្រយ័ត្នជាមួយជំងឺគ្រុនឈាមផងដែរ បន្ថែមពីនេះសូមបងប្អូន ធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសព័ត៌មានរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ឋទៅនឹងជំងឺកូវីដ១៩។លោកអភិបាលរងខេត្តមានប្រសាសន៍ថា៖ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតក្រោមដំបូលសន្តិភាពតែមួយ។ដោយឡែកខេត្តសៀមរាបក៍ទទួលបាននូវការអភិវឌ្ឍន៍និងទទួលបាន សមិទ្ឋផលជាច្រើនតាំងពីទីក្រុងដល់ជនបទ មានសាលារៀនផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ឋនានា យ៉ាងច្រើនឥតគណនា ហើយសម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីក្នលែងនិងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារដោយមិនបានគិតគូរនោះឡើយ ហេតុនេះបើគ្រួសារបងប្អូនណាជួបបញ្ហាលំបាកដោយខ្វះខាតស្បៀងក្នុងជីវភាពប្រចាំ ក្នុងអំឡុងពេលយើងកំពុងជួបប្រទះនឹងការឆ្លងនៃជំងឺកូវីដ១៩ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលនិងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា។
លោក ទា គឹមសុទ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំជីក្រែងស្រុកជីក្រែង បានជំរុញ ដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទាំងអស់ សូមចូលរួមអនុវត្តឱ្យបានជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសចូលរួមទប់ស្កាត់និងបង្រ្កាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ណែនាំនិងអប់រំកូនចៅរបស់ខ្លួនឱ្យប្រុងប្រយ័ត្ននិងគេចចេញឱ្យឆ្ងាយពីគ្រឿងញៀន និងសូមខិតខំដាំដំណាំរួមផ្សំនិងធ្វើស្រែបង្កបង្កើនផល ចិញ្ចឹមសត្វ ឱ្យទាន់រដូវ ដើម្បីលំនឹងជីវភាពសេដ្ឋកិច្ចគ្រួសារ និងត្រូវ ថែទាំសុខភាព សំអាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជំរកមូស លុបបំបាត់និងបំផ្លាញចោលសំបកកំប៉ុង និងសំបកកង់ឡានចាស់ៗ ដើម្បីកុំឱ្យមានទឹកដក់ដែលជាប្រភពនៃមូស នាំឱ្យកើតជំងឺគ្រុនចាញ់និងគ្រុនឈាម ពិសេសកុំភ្លេចពីវិធានការពារពីការឆ្លងជំងឹ កូវីត១៩ មកក្នុងសហគមន៍យើង បងប្អូនមិនត្រូវធ្វេសប្រហែសជាដាច់ខាត ព្រោះវាជាសត្រូវលាក់មុខ។
គ្រឿងឧបភោគបរិភោគដែលនាំយកទៅផ្តល់ ជូនដល់បងប្អូនប្រភេទក្រ១ចំនួន១២០គ្រួសាររស់នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែស្ពៃ ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស។ សម្ភារៈទាំងនេះបានពីការចូលរួមឧបត្ថម្ភពីក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប រួមជាមួយ សប្បុរសជនមួយចំនួនផង។ផ្អែកតាមរបាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បង្ហាញថា៖ស្រុកនេះមានប្រជាពលរដ្ឋសរុបចំនួន៣០៨២៩គ្រួសារ ក្នុងនោះគ្រួសារប្រជាពលរដ្ឋក្រីក្រកម្រិត១ចំនួន២០៩៦គ្រួសារ ក្រីក្រកម្រិត២ចំនួន៣១១៨ គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ង៉ាន់ ភីរុណ បានអញ្ជើញពិនិត្យព្រះវិហារវត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង ដែលកំពុងសាងសង់មិនទាន់រួចរាល់ និងបានប្រគេនបច្ច័យសម្រាប់ការកសាងព្រះវិហារចំនួន ៣០០ដុល្លារ និងជាវរូបសំណាក់គ្រុឌចំនួន ២ អមសងខាងជណ្តើរខាងជើងនៃព្រះវិហារ ដែលគិតជាថវិកាចំនួន ១៦០០ដុល្លារអាមេរិក ទៀតផង៕