ប្រជានេសាទ នៅខេត្តស្ទឹងត្រែង កំពុងព្រួយ​បារម្មណ៍​ពីការបាត់បង់ពូជត្រីប៉ាសេអ៊ី

អត្ថបទដោយ៖
ជា សេឌី

នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ក្នុងរដូវនេសាទ ត្រូវបានគេសង្កេតឃើញថា វត្តមានរបស់ត្រីប៉ាសេអ៊ី មានបរិមាណតិចតួចបំផុត ។

លោកពូ ស្រេង នៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ប្រកបរបរនេសាទត្រី បានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ លោកពូរកត្រីមិនបានសោះ បើទោះបីមិនមែនត្រីប៉ាសេអ៊ីក៏ដោយ សូម្បី

តែត្រីប៉ាវ៉ាមុខមួយ និងប៉ាវ៉ាមុខពីរក៏ពិបាករកដែរ ។ លោកពូស្រេង បានលើកឡើងថា បន្ទាប់ពីមានវារីអគ្គី

សនីមក ត្រីក៏មិនសូវសម្បូរដូចមុនដែរ ជាពិសេសត្រីប៉ាសេអ៊ី គឺមិនឃើញមានវត្តមាននៅក្នុងទន្លេខេត្តស្ទឹងត្រែង នាពេលនេះទាល់តែសោះ ហើយក្នុងរដូវនេសាទឆ្នាំនេះ លោកពូរកត្រីប៉ាសេអ៊ី បានតែពីរក្បាលក្នុងទម្ងន់១គីឡូក្រាមតែប៉ុណ្ណោះ ។ លោក បានសំណូមពរដល់ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សូមធ្វើការបិទនេសាទ នៅក្នុងខែមិថុនាវិញ ក្នុងឆ្នាំនេះ ហើយក៏សូមឲ្យមានការបង្កើននូវការអភិរក្សត្រីឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីរក្សាកុំឲ្យផុតពូជនូវវត្តមានត្រីប៉ាសេអ៊ី នៅក្នុងខេត្តស្ទឹងត្រែងយើងនេះ ។

ប្រជានេសាទម្នាក់ទៀតឈ្មោះ វេង ចាន់លី នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក៏បានរៀបរាប់ឲ្យដឹងដែរថា ក្នុងរយៈពេលពីរ បីឆ្នាំនេះ គាត់រកតែត្រីធ្វើផ្អកមិនបានផង បើចំពោះត្រីប៉ាសេអ៊ីវិញគឺគាត់មិនដែលជួបតែម្តងក្នុងឆ្នាំនេះ ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជានេសាទពីការបាត់វត្តមានត្រីប៉ាសេអ៊ីនេះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា ត្រីប៉ាសេអ៊ី ជាប្រភេទត្រីឆ្លងដែន ដែលការចរាចរណ៍របស់វារវាងកម្ពុជា និងឡាវ ។ ហើយត្រីប្រភេទនេះ គឺមានវត្តមានតែក្នុងខេត្តទេ ហើយជាប្រភេទត្រីរស់នៅ និងពងកូន នៅប៉ែកខាងប្រទេសឡាវ ក៏ប៉ុន្តែនៅពេលដល់រដូវកាលរបស់វាដែលត្រូវចុះមកប៉ែកខាងកម្ពុជា ដើម្បីស៊ីចំណី និងធ្វើដំណើរទៅវិញទៅមក ។ លោកនាយខណ្ឌក៏បានបញ្ជាក់ដែរថា វត្តមានរបស់ត្រីប៉ាសេអ៊ី នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺមានបរិមាណតិច គឺដោយសារនៅព្រំប្រទល់ និងប៉ែកខាងប្រទេសឡាវ បានសាងសង់សំណង់វារីអគ្គីសនី កន្លែងនោះហើយ គឺជាច្រកដែលត្រីប៉ាសេអ៊ីបំលាស់ទីឡើងចុះ ហេតុនេះហើយទើបត្រីប៉ាសេអ៊ីមិនអាចឡើងចុះបានទេ ដូច្នេះទើបក្នុងរដូវកាលនេះ បរិមាណវាគឺមានតិចតួច ។ ហើយជាកង្វល់រួមរបស់ខណ្ឌរដ្ឋបាលជលផល ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត គឺមានការព្រួយបារម្ភថា នឹងលែងមានវត្តមានវាតទៅទៀតក្នុងខេត្តស្ទឹងត្រែងយើងនេះ ។

លោកក៏បានបញ្ជាក់ដែរថា  បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផលបាននឹងកំពុងសាងសង់នូវសំណស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ ។ ហើយនៅពេលដែលស្ថានីយ៍នេះ សាងសង់រួចខណ្ឌរដ្ឋបាលជលផល នឹងខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីផលិតនូវពូជត្រីពីធម្មជាតិដែលមាននៅក្នុងដែនទឹកនៃខេត្តស្ទឹងត្រែងនេះឲ្យមានឡើងវិញ ដើម្បីឲ្យមាននិរន្តរភាពទៅថ្ងៃខាងមុខ ហើយគោលដៅធំនោះ គឺត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ជាប្រភេទត្រីដែលមានតម្លៃខ្ពស់ ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមធ្វើការអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងការពារធនធានធម្មជាតិទាំងនេះដោយការទទួលខុសត្រូវ ដោយកុំប្រើប្រាស់នូវឧបករណ៍នេសាទល្មើសច្បាប់ ដូចជាប្រើឧបករណ៍ឆក់.គ្រឿងផ្ទុះ.ប្រើថ្នាំពុល ឬក៏ឧបករណ៍ដាយបិទទន្លេ ជាដើម គឺសូមបញ្ឈប់ជាបន្ទាន់ ចំពោះឧបករណ៍មហន្តរាយទាំងនេះ និងការចាប់មេពូជធំៗ ដែលកំពុងពងកូន ដើម្បីរួមគ្នាប្រើប្រាស់នូវធនធានទាំងនេះប្រកបដោយនិរន្តរភាព សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយទៀត ៕ ដោយ៖ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner