ស្ថានការណ៍ នៅសហរដ្ឋអាមេរិកមុនចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក Joe Biden កាន់តែផុយស្រួយ ខណៈមានការគំរាមកំហែង ផ្នែកសន្តិសុខខាងក្រៅ និងមានភ្លើងឆេះនៅក្បែរវិមានសភា
អត្ថបទដោយ៖
ហេង វណ្ណា
វ៉ាស៊ីនតោន៖ ការបិទវិមានសភារបស់សហរដ្ឋអាមេរិក (US Capitol) ដោយសារតែ «ការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ», និងបន្ទាប់ពីមានអគ្គីភ័យមួយ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះឡើង នៅមិនឆ្ងាយពីវិមាននេះ ។ សារជូនដំណឹងមួយ ត្រូវបានផ្ញើទៅកាន់សមាជិកសភា ដោយរៀបរាប់ថា មិនអនុញ្ញាតឲ្យចូល ឬចេញពីបណ្តុំអគារសភាឡើយ ។ អ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយ ត្រូវបានគេមើលឃើញថា បានហ៊ុយឡើង នៅក្បែរខាងក្រោយវិមាន Capitol។
កម្លាំងយោធាការពារ ត្រូវបានពង្រាយ នៅមុនពេលពិធីឡើងកាន់តំណែង ជាប្រធានាធិបតី របស់លោក Joe Biden ដោយសារប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារនេះ។ លោក ហេង វណ្ណា មានកិច្ចសំភាសន៍លោកសាស្ត្រាចារ្យ ស៊ិន សារុន ជុំវិញហេតុការនេះ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។