មនុស្ស២នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៩មករាឆ្នាំ២០២១នេះបានាឲ្យដឹងថា នៅថ្ងៃ១៨មករាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតជាកូនរបស់ជំងឺកូវីដ-១៩ ដែលមកពីឥណ្ឌូនេស៊ី។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា នៅថ្ងៃ១៨មករា មិនមានអ្នកជាសះស្បើយនោះទេ។ គិតមកដល់ថ្ងៃ១៩មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង៤៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន៣៨៦នាក់ និងនៅសល់៣៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕