ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣ គ្រឿង និងធ្វេីឲ្យបុរសម្នាក់រងរបួស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាក ម៉ាស្តារ មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន ៣គ្រឿង ដែលចតបន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវ និងបង់សម្រាប់អង្គុយលេងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបណ្ដាលឲ្យបាក់ខ្ទេចខ្ទី និងរងរបួសបុរសម្នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី ២៩ ខែឧសភា  ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលបុរីជីបម៉ុងផ្នែកខាងលិច តាមបណ្ដោយផ្លូវ ១០១៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញស្ត្រី ម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាស្តារមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-1268ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំ ដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣គ្រឿង ដែលជាប់បន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវនឹងបង់សម្រាប់អង្គុយលេង របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបាក់ខ្ទេចខ្ទីអស់មួយ និងខ្ទាតម៉ូតូកង់បីចំនួន ២គ្រឿងមកកណ្ដាលផ្លូវកៀប និងរថយន្តទៅមុខលែងរួច ក្នុងនោះក៏មានបុរសម្ចាស់កង់បីម្នាក់រងរបួសជើងផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់បានយករថយន្ត និងចំណែកម៉ូតូកង់បី និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner