ឯកឧត្តម ចាប ភក្តី ប្រគល់លិខិតបញ្ជាក់ការសិក្សា បំពាក់សញ្ញាជំនាញកាំបិត និងសញ្ញាប័ត្រកុម្ម៉ង់ដូ ដល់សិក្ខាកាមជំនាន់ទី១០

អត្ថបទដោយ៖
AMS

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានអញ្ជើញប្រគល់លិខិតបញ្ជាក់ការសិក្សា, បំពាក់ស្លាកសញ្ញាជំនាញ, បំពាក់កាំបិត និងផឹកទឹកសម្បថ ជូនដល់សិក្ខាកាម វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញកុម្មង់ដូ ជំនាន់ទី១០ ចំនួន៧៩នាក់ ជាសិក្ខកាម មកពីបញ្ជាការដ្ឋានទ័ពពិសេស ចំនួន៥៩នាក់ បញ្ជាការដ្ឋានការពារកោះឆ្នេរចំនួន ១០នាក់ និងមកពីកងពលតូចអន្តរាគមន៍លេខ១ ចំនួន១០នាក់ ហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ នៅបញ្ជាការដ្ឋាន ទ័ពពិសេស នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។

 បន្ទាប់ពី លោកវរសេនីយ៍ឯក ចាប សូផន នាយការិយាល័យទី១ បញ្ជាការដ្ឋានទ័ពពិសេស ឡើងអានសេចក្តីសម្រេច ស្តីពីការបំពេញសិទ្ធក្នុងក្របខ័ណ្ឌកងកុម្ម៉ង់ដូ របស់សិក្ខាកាម វគ្គហ្វឹកហ្វឺន    បណ្តុះបណ្តាលជំនាញកុម្មង់ដូជំនាន់ទី១០ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ដល់សិក្ខាកាមជំនាញកម្ម៉ង់ដូជំនាន់ទី១០ សម្រេចបានក្នុងរយៈពេលកន្លងមក បើទោះបីជាការហ្វឹកហ្វឺន មានការលំបាកយ៉ាងក៏ដោយនោះ ។

ឯកឧត្តមមេបញ្ជាការ ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់វគ្គ ត្រូវបន្តការ សិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមទៀត នូវជំនាញផ្សេងៗ ពិសេសត្រូវមានលក្ខណៈសម្បត្តិ       គ្រប់គ្រាន់ មានសុខភាពល្អ កាយសម្បទាមាំមួន ស្មារតីក្លាហានវាងវៃ និងសេចក្តីប្តេជ្ញាចិត្តខ្ពស់            តស៊ូព្យាយាម និងលើកកម្ពស់ មនសិការស្នេហាជាតិ និងប្រជាជន ដោយហ៊ានធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាល ការពារប្រទេសជាតិ ការពារប្រជាជន និងទឹកដីរបស់ខ្លួន។

ក្នុងឱកាសប្រគល់សញ្ញាប័ត្រនោះដែរ ឯកឧត្តមមេបញ្ជាការ ក៏បានសំណេះសំណាលជាមួយ សិក្ខាកាមវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ ដែលមកពីសាលានាយទាហានសកម្ម (ត្មាតពង) និង មកពីសាលាកងរាជអាវុធហាត់ (ភ្នំជំរាយ) ឯកឧត្តម មេបញ្ជាការ ក៏បានជំរុញឱ្យប្អូនៗ និងក្មួយៗ      ដែលជាសិក្ខាកាមឆត្រយោងជំនាន់ទី៣០ ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានខ្លាំងក្លា ក្នុងការពង្រឹង   កាយសម្បទារបស់ខ្លួន ឱ្យបានរឹងមាំ ដើម្បីអនុវត្តលោតឆត្រជាក់ស្តែង ឱ្យទទួលបានជោគជ័យ និង លទ្ធផលល្អ នៅពេល​បញ្ចប់វគ្គ ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner