កម្លាំងអាវុធហត្ថខណ្ឌចំការមនសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ រំដោះជនរងគ្រោះជនជាតិចិន២នាក់ សង្ស័យករណីចាប់ជំរិតទាប្រាក់

ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅរំដោះ ពីក្នុងហាងចិនមួយកន្លែងនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយសង្ស័យថាជាករណីចាប់ជំរិតទាប្រាក់ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមបេី្រថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោរខាងក្រៅចំណែកជនជាតិចិនចំនួន២នាក់ជាជនរងគ្រោះនៅខាងក្នុង។ ប្រភពព័ត៌មានបានបន្តថា លុះមកដល់វេលាកេីតហេតុស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកន្លែងកេីតហេតុនិងរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។

ជុំវិញករណីខាងលេីនេះយេីងមិនអាចសុំការបំភ្លឺពីកម្លាំងអាវុធហត្ថបាននោះទេ ដោយសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតទាប្រាក់ពីជនជាតិចិនដូចគ្នា៕ដោយ៖ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner