ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មវិធីរួមគ្នា

ថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាដឹកនាំដោយ ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដឹកនាំដោយលោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន AVI បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការផលិតកម្មវិធី និងផ្សព្វផ្សាយជាមួយគ្នា។ ការចុះកិច្ចព្រមព្រៀនេះធ្វើឡើង នារសៀល ថ្ងៃអង្គារ ទី១៩ខែមករា ឆ្នាំ២០២១ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ វិទ្យាស្ថាន AVI នឹងផលិតកម្មវិធី ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកម្មវិធី AVI Voice On AMS ដើម្បីសហការផ្សព្វផ្សាយរួមគ្នានឹងស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។

ក្រៅពីការផលិតកម្មវិធី ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការចងក្រងអត្ថបទបន្ថែម លើកម្មវិធីដែលផលិតបែបឌីជីថល និងជាសំលេង។ ក្នុងពិធីចុះហត្ថលេខា ភាគីទាំង២បានជជែកលើកិច្ចសហការផ្សេងទៀត ទៅតាមព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ ដោយសហការបច្ចេកទេស និងវាគ្មិនកិត្តិយសចូលរួមផ្តល់កិច្ចសម្ភាសន៍ និងឯកសារវិភាគមួយចំនួន។

ឯកឧត្តម អគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សារា យល់ថា កម្មវិធីទាំង២ខាងលើ ជារស់ជាតិថ្មី សម្រាប់កម្មវិធីដែលអាចផ្សព្វផ្សាយបានលើបណ្តាញផ្សព្វផ្សាយ AMS និងស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ឯកឧត្តម បានបន្ថែមទៀតថាស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាហៅថា«AMS» ដែលមានឆន្ទះក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិកាដោយពឹងផ្អែកលើមូលដ្ឋាននៃការផ្តល់ប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយលើប្រធានបទ និងវិស័យអទិភាពនានាលើស្ថាប័នទាំងពីរក៏ដូចជាសាធារណៈជន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner