លោក ដូណាល់ ត្រាំ គ្រោងធ្វើសន្និសីទព័ត៌មានស្តីអំពីចិន ចំពេលមានភាពតាន តឹងរវាងប្រទេសទាំងពីរ ជុំវិញវិបត្តិក្រុងហុងកុង និងជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកនឹងធ្វើសន្និសីទកាសែតមួយ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្តីពីប្រទេសចិន ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាទីក្រុងហុងកុង ក៏ដូចជាវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយថា យើងនឹងប្រកាសនៅថ្ងៃស្អែកនេះ នូវអ្វីដែលយើងកំពុងធ្វើទាក់ទងនឹងប្រទេសចិន… យើងមិនសប្បាយចិត្តនឹងចិនទេ ប៉ុន្តែនាឱកាសនោះ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការប្រកាសរបស់លោកនោះទេ ។
សូមជម្រាបថា សន្និសីតកាសែតខាងលើ គ្រោងធ្វើឡើងក្នុងគ្រាដែលអង់គ្លេស និងសហរដ្ឋអាម៉េរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអន្តរជាតិអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំក្រៅផ្លូវការមួយ ក្នុងគោលបំណងពិភាក្សាអំពីស្ថានការណ៍ក្រុងហុងកុង នេះបើតាមប្រភពពីផ្នែកការទូត ៕