​ថ្ងៃនេះ​! ​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងស្រុក​ត្រឹម​៥​១​នាក់​ ​ធ្លាក់​មក​ខ្ទង់​២​​លើកដំបូង​ ​តាំងពី​ចុងខែ​ធ្នូ

រដ្ឋបាល​គ្រប់គ្រង​ស្ថានភាពជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ថ្ងៃពុធ​ ​ទី​២​០​ ​មករា​ ​២​០​២​១​នេះ​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៥​៩​នាក់​ ​ក្នុង​នោះ​ ​មាន​៨​នាក់​ ​នាំចូល​ពីក្រៅ​ ​៥​១​នាក់​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​។​

​ជា​ការ​កត់​សម្គាល់​ ​ចំនួន​ឆ្លង​ថ្មី​ត្រឹម​៥​៩​នាក់​នេះ​ ​គឺ​ជាលើកដំបូង​ហើយ ដែល​ចំនួន​ឆ្លង​បាន​ធ្លាក់ចុះ​មក​ក្រោម​១​០​០​នាក់​ ​ឬ​ ​មក​ខ្ទង់​២​ ​ចាប់តាំង​ពី​ផ្ទុះ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ ​នៅ​ខែ​សា​មុត​ ​សា​ខន​ ​កាលពី​ខែ​ធ្នូ​ ​២​០​២​០​។​

​យ៉ាងណាក៏ដោយ​ ​នៅ​ថ្ងៃនេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ស្លាប់​ម្នាក់ទៀត​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​ ​ដោយ​មកដល់ពេលនេះ​ ​មាន​៧​១​នាក់​៕ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner