កម្មករកម្មការនីរោងចក្រ Y&W បិតផ្លូវ២១៧(ចំការដូង) និងផ្ទុះការតវ៉ាជាខ្លាំង

ភ្នំពេញ ៖ កម្មករកម្មការីរោងចក្រ កាត់ដេរសម្លៀកបំពាក់ Y & W ជាង៥ពាន់នាក់ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះ បានបិតផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំង ដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយជូនពួកគាត់ ។

បើតាមប្រភពព័ត៌មានពីកម្មករកម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលេីបានប្រាប់ឲ្យដឹងថា ពួកគាត់ធ្វេីការតវ៉ានេះគឺចង់បាន២ចំណុច ៖ ទី១ ខាងរោងចក្រត្រូវបេីកប្រាក់បំណាច់ឆ្នាំ ទី២ ត្រូវបេីកប្រាក់៥ភាគរយ ។ ពួកគាត់បានបន្ថែមថា (ពួកខ្ញុំមិនចង់បិតផ្លូវឬធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរនោះទេ ក៏ប៉ុន្តែដោយសារថៅកែ ឬដំណាងរោងចក្រ សន្យាជាមួយគាត់មិនច្បាស់លាស់ ម្ដងថាថ្ងៃនេះ ម្ដងថាខែនោះ ធ្វេីឲ្យពួកគាត់ពិបាកទទួលយកបាន )។

ក្នុងប្រតិបត្តិការ នៃការផ្ទុះការតវ៉ាខាងលើនេះ ក៏មានវត្តមាន លោកអភិបាលរងរាជធានីភ្នំពេញ លោក ស្រីអភិបាលខណ្ឌ ដង្កោ លោកអធិការខណ្ឌដង្កោ ព្រមទាំងមន្ត្រី ក្រោមឱវ៉ាទជាច្រេីននាក់ទៀតចូលរួមផងដែរ ។ ក្នុងការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែ រោងចក្រ ឬតំណាងរោងចក្រខាងលេី នៅមិនទាន់ឲ្យបងប្អូនកម្មករកម្មការនីទទួលយកបាននោះទេនៅរសៀលថ្ងៃដដែល ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner