មេបញ្ជាការអង្គរក្ស ចុះពិនិត្យការហ្វឹកហាត់សម របស់ប្អូនៗ នាយពលទាហាន ត្រៀមសម្រាប់កម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស

នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់សម របស់ ប្អូនៗ នាយ ពលទាហាន ដើម្បីត្រៀមសម្រាបកម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner