ការឃាត់ខ្លួនមនុស្ស ១៣នាក់ដែលបន្ទោរបង់តាមសួនច្បារ ដើមឈើ និង ទីតាំងសាធារណៈផ្សេងៗទៀតមក អប់រំណែនាំ បានបង្កឱ្យមានការគាំទ្រ ហើយក៏មានការរិះគន់ថាមកពីគ្មានបង្គន់សាធារណៈគ្រប់គ្រាន់ជាដើម

អត្ថបទដោយ៖
AMS OneMinute

ឆ្លើយតបនឹងការរិះគន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ “ការរិះគន់នេះ មិនអាចទទួលយកបានទេ ព្រោះសាលារាជធានីបានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែគឺដោយសារ មារយាទមនុស្សមួយចំនួនដែលតែងតែបត់ជើងតូច ឬធំតាមទីសាធារណៈ ពាសវាលពាសកាល ខណៈនៅបរទេសក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយទេ ហើយ ៤ ឬ ១០គីឡូ ទើបមាន បង្គន់១។”

រដ្ឋបាលរាជធានីសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែងបន្ទោរបង់អោយបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬ ឯកជនដែលនៅជិត ជៀសវាងការបង្ករភាព អនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និង ប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ។

ប្រភព៖ កោះសន្តិភាព

ads banner