ការវាយប្រហារ បោកបញ្ឆោតតាមអឺនធឺណិតលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
Hackers បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ ឬអ៉ីម៉ែលទៅអ្នកប្រើប្រាស់ហើយតំណចូលទៅគេហទំព័រក្លែងក្លាយមួយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗរបស់ខ្លួនរួចធ្វើការលួចគណនីរបស់អ្នក។
អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លីនោះទេ។ សូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍។
