ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជេីញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានតាមប្រព័ន្ធវីដេអូ
ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ានវិធី និងមធ្យោបាយនានាដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ានដោយផ្អែកលើបរិបទសកលលោក នាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងពិភាក្សាផងដែរអំពីផែនការស្តារសេដ្ឋកិច្ចអាស៊ានក្រោយពីជំងឺកូវីដ-១៩ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
ប្រទេសប្រ៊ុយណេដារ៉ូសាឡឹមនឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះក្រោមមូលបទ«យើងយកចិត្តទុកដាក់,យើងត្រៀមលក្ខណៈ,យើងរីកចំរើន»ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបីដែលផ្តោតជាសំខាន់ទៅលើ១)ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន២)ត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ពេលអនាគតនិង៣)បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕ដោយ៖ សួង ពិសិដ្ឋ