សមត្ថកិច្ចខេត្តឧត្តរមានជ័យ បញ្ជាក់ថា ទីតាំង ល្បែងស៊ីសងខុសច្បាប់ក្នុងស្រុកអន្លង់វែង មិនមានការបើកលែងទៀតទេ
បន្ទាប់ពីក្រុមអ្នកយកព័ត៍មាន បានធ្វើការចុះផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់ រួមមាន៖ សង្វៀនប្រជល់មាន់ ( ខ្នាយដែក ) អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏ដូចជាកងកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះធ្វើការបង្ក្រាប និងបានចុះធ្វើការត្រួតពិនិត្យបន្ថែមទៀតនោះ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ដើម្បីលើកកំម្ពស់ជីវភាព ការរស់នៅក្របកដោយសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទូទាំងខេត្ត ស្នងការដ្ឋាននគរបាលខេត្តតែងតែបានប្រជុំដាស់តឿនក្រើនរំលឹកដល់កងកម្លាំងជំនាញគ្រប់ផ្នែកទាំងអស់អោយខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រផ្សេងៗថ្មីៗបន្តទៀត លើការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈលើការបង្កាទប់ស្កាត់ និងធ្វើការបង្ក្រាបអោយខាងតែបានរាល់បទល្មើសដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។ ដោយឡែកក្នុងស្រុកអន្លង់វែង កាលពីពេលថ្មីៗនេះកងកម្លាំងអធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននៅការផ្តល់ព័ត៍មានពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខុសច្បាប់រួមមានសង្វៀនប្រជល់មាន់ ( ខ្នាយដែក ) អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាត ស្រុកអន្លង់វែងរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងខាងលើដែលជាទីតាំងចាស់ដែលសមត្ថកិច្ចធ្លាប់បានធ្វើការចុះបង្ក្រាបម្តងរួចមកហើយដោយសង្កេតឃើញថា ពួកក្រុមអ្នកប្រព្រឹត្តបទល្មើសខាងលើមិនហានបន្តលែងទៀតទេ ដោយជាការ សបញ្ជាក់អោយឃើញថា ការចុះបង្ក្រាបនិងការផ្សព្វផ្សាយអប់រំណែនាំ និងបានធ្វើកិច្ចសន្យា ដល់ក្រុមអ្នកញៀនល្បែងស៊ីសង់ខុសច្បាប់ទាំងនោះអោយឈប់ប្រព្រឹត្តអំពើល្មើសច្បាប់ ហើយពួកគេមាន ការយល់ដឹងច្បាស់និងបានបញ្ឈប់រាល់សកម្មភាពដែលខុសពីច្បាប់បានកំណត់ផងដែរ ៕ ខេង ខេមរ៉ា