ការចាក់វ៉ាក់សាំងកូវីដ-19 នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគិនបរទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងកូវីដ-19 ក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ ឬមានហានិភ័យទាប។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ក៏ជាផ្នែកមួយនៃការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាបន្ថែម ព្រោះគេមិនចាត់ទុកកម្ពុជាជាកន្លែងចម្លងជំងឺកូវីដ-19»។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានប៉ាន់ស្មានថានឹងដើរតាមគន្លងដូចការតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនទៅចូលទៅអាហ្វ្រិក។ សម្តេចបានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ ទៅថ្ងៃមុខបណ្តាប្រទេសនានាលើពិភពលោកអាចទាមទាររកលិខិតស្នាមបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-19 លើបុគ្គលណាម្នាក់ មុននឹងអនុញ្ញាតឱ្យចូលប្រទេសរបស់គេ។

សូមបញ្ជាក់ថាក្រោយពីមានជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដើម្បីស្វែងរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងពីប្រទេសចិនភា្ជប់ជាមួយនឹងជំនួយឥតសំណង ឬកម្ចីបន្ថែមពីចិនជាទឹកប្រាក់ទិញវ៉ាក់សាំងពីចិនវិញ។ សម្តេចបានថ្លែងថាក្រៅពីជំនួយ ឬកម្ចីទាំងនេះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការចូលរួមរបស់ពលរដ្ឋ និងសប្បុរសជនក្នុងការទិញវ៉ាក់សាំងប្រមាណជាង៥៤លានដុល្លារក៏ត្រូវយកទៅទិញវ៉ាក់សាំងពីចិនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកវ៉ាក់សាំងកូវីដ-19នេះ សម្តេចប្រើច្រក3 រួមមាន៖

ទី1-ច្រកកូវ៉ាក់Covax ដែលជាច្រកអង្គការសុខភាពពិភពលោក
ទី2- ជាមួយប្រទេសជាមិត្ត(ចរចាទេ្វភាគីជាមួយដៃគូ)
ទី3-ចរចាផ្ទាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។

ទាក់ទងនឹងវ៉ាក់សាំងនេះផងដែរ វ៉ាក់សាំងដែលប្រទេសកម្ពុជាទទួលបានគឺអាចមានវ៉ាក់សាំងរបស់ប្រទេសចិន ឥណ្ឌា ដែលសម្តេចបានជួប និងធ្វើលិខិតរួចហើយ ព្រោះតែប្រទេសឥណ្ឌាបានផលិតវាក់សាំងកូវីដ19 បានដោយខ្លួនឯង ហើយឥណ្ឌាក៏នឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង 300 លាននាក់នៅក្នុងឆ្នាំនេះផងដែរ។

សម្រាប់ប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលក៏កំពុងពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។ រីឯប្រទេសរុស្ស៊ី ក៏បានបើកភ្លើងខៀវ ហើយក៏កំពុងតែពិចារណាលើសំណើនេះផងដែរ ព្រោះវាមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា ដោយប្រទេសរុស្ស៊ីក៏បានទទួលសំណើពីកម្ពុជាដែលបានស្នើសុំវ៉ាក់សាំងកូវីដ-19។ ប្រមុខរាជរដ្ឋាភិបាលក៏កំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេស និងអាមេរិកផងដែរ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner