រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ

អត្ថបទដោយ៖
AMS OneMinute

រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ កសាងឡើងនៅស.វទី១១ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។

ជុំវិញបរិវេណប្រាសាទមាន វត្ត ព្រះវិហារ សម្រាប់ព្រះសង្ឃគង់នៅដែលគេអោយឈ្មោះថា វត្តឯក បានកកើតឡើងដំបូងតាំងពីស.វទី១៨។

រូបបដិមា កម្ពស់ប្រមាណ ២៥ម៉ែត្រនៅខាងជើងព្រះវិហារវិញត្រូវបានកសាង នៅឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។

ប្រភព៖ Visit Cambodia, បាត់ដំបងស្រុកកំណើតខ្ញុំ

ads banner