សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
ភំ្នពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភា នគរបាលកម្ពុជា ហើយក្នុងពេលកន្លងទៅថ្មីៗនេះ បណ្ឌិតសភានគរបាល កម្ពុជា ក៏ទើបតែបានឆ្លងនូវផែនការសកម្មភាពផែនការសកម្មភាព សម្រាប់ ឆ្នាំ២០២០របស់ខ្លួនផងដែរ ដែលផែនការនេះត្រូវបាននិងកំពុងចាត់ចែង អនុវត្តន៍ក្នុង ពេលបច្ចុប្បន្ន។
សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍គូស បញ្ជាក់បន្តថា ចំពោះផែនការសកម្មភាពឆ្នាំ២០២០កន្លងទៅ ក៏បានជួប នូវ ឧបសគ្គខ្លះ ៗផងដែរ ដែលជាបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ហើយសូម្បីតែការសិក្សារៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិ ក៏យើងបានផ្អាកទូទាំងប្រទេស។
ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោម ក៏បានស្នើដល់អគ្គនាយកដ្ឋាន ផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ ឲ្យបន្ត ខិតខំថែមទៀត ដើម្បីអាចធ្វើជាមូលដ្ឋានបង្អែកក្នុងការធ្វើសកម្មភាព។ សម្តេច ក៏បានមានប្រសាសន៍ថា ជាការពិតសម្តេចក៏យល់ថា កន្លែង ខ្លះក៏ពិបាកក្នុងការធ្វើផែនការជាក់លាក់នេះផងដែរ ប៉ុន្តែយើងត្រូវ តែខិត្តឲ្យអស់លទ្ធភាព ដើម្បីបានជាមូលដ្ឋាន និងជាបទពិសោធន៍ សម្រាប់យកទៅអនុវត្តនៅពេលខាងមុខទៀត។ សម្តេចក្រឡាហោម ក៏បានជំរុញឲ្យអង្គភាព ឬអគ្គនាយកដ្ឋានទាំងអស់ បើបានរៀបចំផែន ការសកម្មភាពឆ្នាំ២០២០រួចហើយ សូមឲ្យខិតខំបន្តរៀបចំធ្វើផែនការ សកម្មភាពសម្រាប់ឆ្នាំ២០២១បន្តទៀត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៏ គោរព ជូនអង្គប្រជុំពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២១នេះថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាល កម្ពុជា នេះត្រូវបានរៀបចំឡើងដោយយោងទៅលើចំណុចចំនួន៥ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការ យុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាការឆ្លងយោបល់ជាមួយឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការផងដែរ៕