ក្រសួងព័ត៌មាន បើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការតាមដានកាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តទាំង២៤ ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរតាមរយៈអនឡាញ។

យោងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានអោយដឹងថា៖ ចាប់ថ្ងៃទី២១ មីនា មកដល់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០នេះ គណៈកម្មការបានស្រង់ប្រភពដែលផ្សព្វផ្សាយដំណឹងក្លែងក្លាយព័ត៌មានមិនពិត ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន៣៣១ ករណី។ ក្នុងនោះមានការផ្សព្វផ្សាយព័ត៌មានមិនពិត ភាគច្រើនមានលក្ខណៈបំពុលសង្គមទាក់ទងនឹងជម្ងឺកូវីដ-១៩ ជេប្រមាថថ្នាក់ដឹកនាំ និងរឹះគន់លើការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងចំណោមប្រភពទាំង៣៣១ គណៈកម្មការបានចាត់វិធានការដូចខាងក្រោម៖
១-សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្នានប័ត៌មាន និងសោតទស្សន៍ចំនួន៤៩ ករណី។
២-អគ្គស្នងការនគបាលជាតិចំនួន២៤ ករណី (សម្រាប់មុខសញ្ញានៅក្នុងប្រទេស បានចាត់វិថានការជាបន្តបន្ទាប់ ដោយឡែកមុខសញ្ញាភាកច្រើននៅក្រៅប្រទេស កំពុងកសាងសំណុំរឿង ដោយសារកិច្ចសហការជាមួយបណ្តាប្រទេសទាំងនោះនៅមានកម្រិត។ អគ្គនាយកដ្ឋានគ្រោងបញ្ជូនថ្មី២០ករណីទៀត។
៣-និយ័តករទូរគមនាគមន៍កម្ពុជា ចមនួន២ករណី(បានបិទកេហទំព័រ)។
៤-ក្រុមហ៊ុនហ្វេសប៊ុកចំនួន៨ករណី(លុបមាតិកា១ និងបិទគណនី២)។
៥-អគ្គនាយកដ្ឋានបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយព័ត៌មានមិនពិត ម៉ាលិកានគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមកអប់រំ ណែនាំចំនួន២អង្គភាព(k01 និងផែនដីថ្មីPDT-News។

ទន្ទឹមនេះក៏បានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វ ផ្សាយដែលផ្សាយព័ត៌មានបំពានច្បាប់ធ្ងន់ធ្ងរចំនួន៣អង្គភាព(គេហទំព័រTVFB  គេហទមព័រចក្រវាឡ ធីវីអនឡាញ និងវីទ្យុរិទ្ធីសែន)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner