ប្រជាពលរដ្ឋ៣ភូមិរីករាយត្រេតអរ និងទទួលបាន​ផ្លូវលំមួយ​ខ្សែជាចំណងដៃសម័យសម្តេចតេជោ​សន្តិភាព

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលផ្លូវលំមួយខ្សែ ពីក្រសួងអភិឌ្ឍន៍ជនបទ ដែលជាចំណងដៃដែលមិនអាចកាត់ថ្លៃបាន ក្នុងសម័យតេជោសន្តិភាព និងជាគោល ការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា គឺមានទឹក មានផ្លូវ មានភ្លើង ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ។
លោក សារឿន ជាប្រជាពលរដ្ឋរស់នៅភូមិដុបត្នោត បានពោលពាក្យប្រកបដោយភាពភ្ញាក់ផ្អើល មិនធ្លាប់គិពីមុនមក ថានិងកើតមានផ្លូវលំមួយខ្សែនៅក្នុងភូមិគាត់សោះ ដោយសារតែកន្លងមកនេះ ផ្លូវនេះធ្វើដំណើរ ដោយលំបាកលំបិន និងជាផ្លូវរទេះគោ មិនតែប៉ុណ្ណោះផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នាចំនួន៣ភូមិ ដែលនៅជាប់គ្នា ក្នុងនោះមានភូមិដុបត្នោត ភូមិត្រពាំងផ្លុង និងភូមិព្រៃឆ្កា និងអាចធ្វើដំណើរឆ្ពោះទៅភូមិដ៏ទៃទៀត ។

លោកបេង ស៊ីន សមាជិកក្រុមប្រឹក្សាឃុំពង្រលើ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ ពិតជាមានប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ក្នុងការដឹកជញ្ជូនកសិផល និងផលដំណាំផ្សេងៗ និងគឺជាការខិតខំប្រឹងប្រែង យកចិត្តទុដាក់ របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងលោកមេឃុំពង្រលើ រួមទាំងមេភូមិ ស្នើរសុំ ការជួយសាងសង់ផ្លូវពីក្រសួងអភិវឌ្ឃន៍ជនបទ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាការ កាត់បន្ថយភាពក្រីក្រផងដែរ។

លោកនួន នឿន មេភូមិដុបត្នោត បញ្ជាក់ពីផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងតែសាងសាង់ មានប្រវែង៥៣៥០ ម៉ែត្រ ទទឹង៧ម៉ែត្រ ខណៈនេះបានតភ្ជាប់ពីភូមិដុបត្នោត ទៅភូមិត្រពាំងផ្លុង ភូមិព្រៃឆ្កា ចំណែកប្រជាពលរដ្ឋ ត្រូវបានជួលមកជាកម្លាំងជួយដាំស្មៅ ដើម្បីការពារទឹកភ្លៀងហូរច្រោះដាច់ផ្លូវ ហើយថវិការថ្លៃពលកម្ម ក្នុងម្នាក់២៥០០០រៀល ក្នុងមួយថ្ងៃ ។

លោកបេង ស៊ីន និងលោកនួន នឿន រួមទាំងប្រជាពលរដ្ឋ បានគោរពថ្លៃងអំណរ គុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំនាវាសន្តិភាព ឲ្យមានភាពរីកចម្រើន មិនថាទីក្រុង ឬជនបទ មានផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ធិផលនានាជាច្រើនទៀត ក្រោមម្លប់សន្តិភាព៕
ដោយ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner