នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកថ្នាំញៀន៥៣ កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនបានចាប់យកថ្នាំញៀនចំនួន៥៣ថង់តូចនឹងវត្ថុ តាងមួយចំនួនទៀត។ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នា២០២១ នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងជំនាញ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនឹង ចាប់យកវត្ថុតាងមានក្រាមសថ្លា ៥៣កូនថង់តូច និងទូរសព្ទ័ដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។
ដោយ៖ តុង សីហា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner