តំបន់អេកូទេសចរណ៍ខ្នងព្រះ

អត្ថបទដោយ៖
AMS OneMinute

ស្ថិតនៅជួរភ្នំក្រវ៉ាញក្នុងភូមិសាស្រ្តស្រុកវាលវែង ចម្ងាយប្រមាណជាង ១០០គ.ម ពីខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា។

ខ្នងព្រះ មានខ្យល់អាកាសត្រជាក់ ទឹកសន្សើមធ្លាក់ អមដោយក្លិនគន្ធាក្រអូបពិដោរ ធ្វើឱ្យយើងគិតថាខ្លួនឯងកំពុងនៅឋានសួគ៌ធម្មជាតិដ៏ស្រស់អស្ចារ្យ។

ភ្ញៀវទេសចរណ៍ត្រូវឡើងភ្នំ ដេីរកាត់អូរ តោងវល្លិ៍ សសៀរថ្ម។ នៅទីនោះសំបូរទៅដោយកេសរកូល និងផ្កាព្រៃច្រើនប្រភេទទៀត អមដោយទេសភាព ៣៦០ដឺក្រេនៃភ្នំជុំវិញ និងផ្លូវភ្នំ១៥០០។

ភ្ញៀវក៏អាចងូតទឹកស្ទឹងមើលទិដ្ឋភាពព្រះអាទិត្យរៀបអស្តង្គត បោះតង់មើលផ្កាយនាពេលរាត្រី ផឹកកាហ្វេកាត់ឆុងគយគន់ព្រះសុរិយារះនាពេលព្រឹកព្រលឹម 🌳🍃🐛🍂🌼🌺🌙🌞

📸 Kim Panharoth

ads banner