អំណោយជាគ្រឿងឧបភោគ បរិភោគ និង​ថវិការមួយចំនួន របស់មូលនិធិ ថៃ យ៉ា ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន២ពាន់គ្រួសារ មកពី១០ឃុំ​ក្នុងស្រុកក្រឡាញ់

អត្ថបទដោយ៖
ជា សេឌី

អំណោយរបស់មូលនិធិ ថៃ យ៉ា ជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ៣០តោន , ត្រីខ ២ពាន់យួរ , អំបិល២ពាន់កញ្ចប់ , ទឹកស៊ីអ៊ីវ ២ពាន់យួរ , អាល់កុល ២ពាន់ដប និងថវិកា២០លានរៀល ត្រូវបានឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ,ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន២ពាន់គ្រួសារ មកពី១០ឃុំក្នុងស្រុកក្រឡាញ់ កាលពីទី២៣ ខែ មករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្ត ខ្នារ តេជោ  ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលស្រុកក្រឡាញ់ និង ចំណាប់អារម្មណ៍របស់លោក ជៃ ឆាំង តំណាងមូលនិធិ ថៃ យ៉ា រួចមក ឯកឧត្តម ទៀ សីហា និងឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានធ្វើការថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ សប្បុរសធម៌ របស់មូលនិធិ ថៃ យ៉ា ដែលតែងចូលរួមនូវរាល់ទុក្ខលំបាកជាមួយប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្ត មួយចំនួន ក្នុងបរិបទនៃជម្ងឺកូវិដ១៩ និងគ្រោះទឹកជំនន់ផងដែរ ។ ឯកឧត្តមទាំងពីរក៏បានលើកផងដែរថា ដើមី្បសុវត្ថិភាពនៅក្នុងសហគមន៍ ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា  ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះសុខភាពជាសកល របស់ប្រជាពលរដ្ឋ បានដាក់នូវវិធានការមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩ជាសហគមន៍  សំខាន់បានទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលករមកពីក្រៅប្រទេស គឺត្រូវចូលទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនបងប្អូនចូលមកកាន់លំនៅដ្ឋានភូមិ ឃុំ របស់ខ្លួនវិញ ។ ក្នុងនោះដែរឯកឧត្តមទាំងពីរក៏បាន ឲ្យបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ដោយធ្វើការលាងដៃសម្អាតដោយទឹកសាប៊ូ អាល់កុល ឬ ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងការចម្អិនម្ហូបអាហារឲ្យបានឆ្អឹនល្អ នោះយើងរួចផុតពីជម្ងឺគ្រប់បែបយ៉ាង ។ ដូច្នេះសូមបងប្អូនត្រូវចងចាំជានិច្ចថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ។

 ក្នុងនោះដែរឯកឧត្តមទាំង ពីរក៏បានផ្តាំផ្ញើឲ្យបងប្អូន ត្រូវបន្តធ្វើការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើមី្បទ្រទ្រង់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលរដូវក្តៅចូលមកដល់ចំពោះផ្សែងភ្លើង កុំឲ្យមានកើតនូវហានីភ័យអ្វីដល់ក្រុមគ្រួសារក្នុងប្រការណាមួយ និងចូលរួមអនុវត្តគោលនយោបាយឃុំភូមិមានសុវត្ថិភាព សំខាន់ឲ្យកូនៗជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ដើមី្បសុវត្ថិភាពដល់យើងទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកក្រឡាញ់ នូវម៉ាស់៩ពាន់ម៉ាស់ ជែលលាងដៃ ១០កេស ស្មើ ២៥០ដបផងដែរ ។    ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner