១០ថ្ងៃទៀតត្រូវចូលរោងការ ស្រាប់តែត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ 😢

អត្ថបទដោយ៖
AMS OneMinute

កាលពីវេលាម៉ោង ២០៖០០ នាទីយប់ ថ្ងៃទី២៣ មករា ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បុរសម្នាក់បើកបររថយន្តបង្កគ្រោះថ្នាក់មិនចុះដោះស្រាយ បែរជាបន្តបេីករត់ទៅបុករះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតនៅមុខបុរី ប៉េង ហួត តាមបណ្ដោយផ្លូវ២១៧ បណ្ដាលឱ្យនារីម្នាក់ស្លាប់ភ្លាមៗ និងប្រុសស្រី ៣នាក់ទៀតរបួសស្រាល។

ជនរងគ្រោះដែលបាត់បង់ជីវិតកំពុងធ្វើដំណើរទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ។

ads banner