ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល

រាជធានីភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រារព្ធ”ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល” ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ។ កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី និងភ្ញៀវកិត្តិយសផងដែរ។

ថ្លែងក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានមានប្រសាសន៏ថា៖ “ការផ្លាស់ប្តូរទីតាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន ដែលមកអញ្ជើញមកទទួលសេវាកម្មផ្ទាល់នៅធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ដូចនេះហើយទើប យើងសម្រេចផ្លាស់ប្តូរទីតាំងធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ទៅទីតាំងដែលធំទូលាយ ស្រស់ស្អាត ប្រណិតជាងមុន ដែលស្ថិតក្នុងផ្សារទំនើប ណូរ៉ូ ម៉ល នេះដដែល។ ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល នេះ មានលក្ខណៈពិសេសខុសប្លែកពីគេ ព្រោះអតិថិជនដែលអញ្ជើញមកសាខានេះ មិនត្រឹមតែអាចធ្វើប្រតិបត្តិការសេវាកម្មធនាគារមួយមុខប៉ុណ្ណោះទេ អតិថិជនក៏អាចឆ្លៀតដើរកម្សាន្តក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នេះបានផងដែរ។”

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានប្រកាសអំពីពានរង្វាន់ដែលធនាគារ ជីប ម៉ុង ទទួលបានពីស្ថាប័នពិភពលោក The Global Economics ចំនួន២ធំៗគឺ៖ ពានរង្វាន់ទី១គឺ ធនាគារឌីជីថលដែលថ្មីនិងល្អបំផុតប្រចាំឆ្នាំ២០២០ និងពានរង្វាន់ទី២គឺ ពានរង្វាន់កម្មវិធីទូរសព្ទដៃធនាគារដែលមានភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ២០២០។ ភាពជោគជ័យនេះ គឺជាសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងសហការីទាំងអស់ហើយជាពិសេស ការគាំទ្រពីសំណាក់អតិថិជនរបស់ធនាគារ ជីប ម៉ុងផ្ទាល់តែម្តង។

ដើម្បីអបអរសារទរ “ពិធីបើកដំណើរការ ជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល” ធនាគារ ជីប ម៉ុង នឹង រៀបចំកម្មវិធីរយៈពេល 3ថ្ងៃ ពីថ្ងៃទី24 ដល់26 ខែមករា ឆ្នាំ2021 នៅ ផ្សារ ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានការផ្តល់ជូនពិសេសៗ លើសេវាកម្ម ក៏ដូចជា ពាណិជ្ជកម្មផ្សេងៗ របស់ ក្រុមហ៊ុន ជីប ម៉ុង។ លោកអ្នកក៏អាចទស្សនាការគូរគំនូរដោយផ្ទាល់ ពីវិចិត្រករដ៏មានប្រជាប្រិយភាព លោក កឹង រិទ្ធី និងជួបសំណោះសំណាលដោយផ្ទាល់ជាមួយSmallWorld SmallBand ក្រុមតូច ដើម្បីមានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាតដែលមានហត្ថលេខាពីក្រុមតូចផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner