ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងសន្យាថាងាកមកប្រើប្រាស់ថាមពលជីវឥន្ធនៈ 100 ភាគរយត្រឹមឆ្នាំ2030
បរទេស៖ ក្រុមហ៊ុនយក្សផលិតយន្តហោះដ៏ល្បីឈ្មោះនៅលើពិភពលោកប៊ូអ៊ីងនៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញពីផែនការដ៏មានមហិច្ចិតាមួយរបស់ខ្លួនក្នុងការចាប់យកថាមពលជីវឥន្ធនៈឲ្យបាន100 ភាគរយជាមួយនឹងជើងហោះហើររបស់ខ្លួនទាំងអស់។
នៅក្នុងសេចក្តីប្រកាសនោះផងដែរ ប៊ូអ៊ីងក៏បានស្នើឲ្យមានការកាត់បន្ថយផងដែរចំពោះការប្រើប្រាស់
ថាមពលហ្វូស៊ីលឥន្ធនៈដែលនឹងអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះបរិស្ថាននៃភពផែនដី។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនអាមេរិកមួយនេះបាននិយាយទៀតថា គោលបំណងធំរបស់ខ្លួនគឺទាមទារ
ឲ្យមាននូវការធ្វើទំនើបកម្មនៃម៉ាស៊ីនយន្តហោះព្រមទាំងអជ្ញាប័ណ្ណពីអជ្ញាធរគ្រប់គ្រងច្បាប់ហោះហើរផងដែរ ព្រមគ្នាជាមួយនឹងការជំរុញឲ្យផែនការលុបចោលនូវឧស្ម័នកាបូនបានពាក់កណ្តាលនៅត្រឹមឆ្នាំ2050ចេញពីឧស្សាហកម្មនេះផងដែរ។
ទិន្នន័យដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន ATAG អាចឲ្យយើងមើលឃើញថា បច្ចុប្បន្នឧស្ម័នកាបូនឌីអុកស៊ីតដែលត្រូវបានបញ្ចេញដោយឧស្សាហកម្មហោះហើរមានចំនួន 2 ភាគរយនៃការបំពុលទូទាំងពិភពលោក និងប្រមាណជា 16 ភាគរយនៃការបំពុលដែលធ្វើដោយវិស័យធ្វើដំណើរទាំងអស់លើលោក។
ផែនការរបស់ប៊ូអ៊ីងលើកនេះមានន័យថា ជើងហោះហើររបស់ខ្លួនទាំងអស់ដែលនឹងចាប់ផ្តើមប្រតិបត្តិការថ្មីជាមួយនឹងជិវៈឥន្ធនៈចាប់ពីឆ្នាំ2030 នឹងអាចដំណើររហូតទៅដល់ឆ្នាំ2050៕