ឯកឧត្តមនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមគោរពវិញញាណក្ខន្ធ និងប្រទានភ្លើងសពនាយទាហានជាន់ខ្ពស់ បញ្ជាការដ្ឋាន អង្គរក្ស

នៅល្ងាចថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ខែមករា ឆ្នាំ២០២១
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន បញ្ជាការដ្ឋានអង្គរក្សចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងសព ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា នាយទាហានការពារផ្ទាល់ ដែលបានធ្វើមរណៈកាលវេលាម៉ោង ១៣:៣៥នាទីរសៀល ថ្ងៃទៅ២០ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគពាធ។
សួមដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ!!!

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner