សម្រស់ថ្មីនៃស្រុកសំឡូត ខេត្តបាត់ដំបង
អត្ថបទដោយ៖
AMS OneMinute
ពីមុនជាសមរភូមិក្តៅគគុក និងចំការមីនដែលគ្រប់គ្នាខ្លាចរអារ។
សព្វថ្ងៃបានប្រែក្លាយជាដីដ៏មានសក្តានុពលសំរាប់ចំការដំណាំសំបូរបែប។
នៅទីនោះមានអ្វីឆ្ងាញ់? មានធុរ៉េន មៀន តាង៉ែន ស្វាយ ប័រ និងដំណាំចំរុះដូចជា ពោត ម្រេច និងដំឡូង។
សព្វថ្ងៃមិនត្រឹមតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលផ្លាស់ប្តូរជាវិជ្ជមានជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានទេ ថែមទាំងជាតំបន់កសិទេសចរណ៍ដ៏ទាក់ទាញ ស្វាគមន៍ភ្ញៀវពីគ្រប់ទិសទី។