លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ជូនពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ដែលមានជីវភាពខ្វះខាតដោយសារវិបតិ្តកូវីដ-១៩ ចំនួន២៥៩គ្រួសារ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរ ដែនដី យុវជន ស.ស.យ.ក.ខេត្ត និងយុវជនកាកបាទ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជា ពលរដ្ឋក្នុងឃុំទាំង៤នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាតដោយសារវិបតិ្តកូវីដ-១៩ ចំនួន២៥៩គ្រួសារ ។

មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងបានយកចិត្តទុក
ដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន កំឡុង ពេលកូវីដ១៩ ដែលកំពុងរាតត្បាត យាយីសុខភាពនិងជីវភាពររស់នៅ ដោយមិនទុកអោយ ប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

ក្នុងនាម លោកជំទាវ ផ្ទាល់ បានស្នើដល់អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.កខេត្ត ក្រុមការងារចុះ
ជួយភូមិ ឃុំ ត្រូវចុះពិនិត្យតាមដានជីវភាពប្រជាពលរដ្ឋ បើពួកគាត់មានការខ្វះខាតស្បៀងអាហារ សូម
រាយការណ៍មកក្រុមការងារ ឬមកលោកផ្ទាល់ក៏បាន ។ លោកជំទាវក៏បានប្តេជ្ញាចិត្តខិតខំបំរើទុក្ខលំបាក
បងប្អូនប្រជាពលរដ្ឋអោយអស់ពីសមត្ថភាព និងបន្តកសាង អភិវឌ្ឍន៏ខេត្តប៉ៃលិនឱ្យកាន់តែរីកចំរើន ទ្វេដង។ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យសំអាតសំរាមជុំវិញភូមិស្ថាន រស់នៅស្អាតហូបស្អាតជាប្រចាំ និងអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃ ពាក់ម៉ាស់ រក្សាគម្លាតដើម្បីចៀសបានពីការឆ្លងមេរោគនានានិងវីរុសកូវីដ១៩ ហើយបើមានសមាជិក គ្រួសារណាមកពីក្រៅប្រទេស ដូចជាប្រទេសថៃ សូមរាយការណ៏មកអាជ្ញាធរ ឬមកធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃសិនដើម្បីការពារក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់កុំមានការឆ្លងកូវីដ១៩។

ទាក់ទងនឹងសណ្តាប់ធ្នាប់និងសន្តិសុខសង្គម លោកជំទាវ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និង
យុវជន ត្រូវរក្សាសន្តិសុខក្នុងភូមិ-ឃុំឱ្យមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀនត្រូវទប់ស្កាត់ឱ្យបានចំ
ពោះអ្នកប្រើប្រាស់និងអ្នកជួញដូរ ។ សូមបញ្ជាក់ថា សម្ភារៈគ្រឿងឧបភោគបរិភោគដែលផ្តល់ជូនរួមមាន៖
១.អង្ករ៤០គីឡូក្រាម ទឹកស៊ី
២.អ៊ីវ១យួរ
៣.មី១កេស
៤.ត្រីខ១យួរ
៥.ទឹកសុទ្ធ១យួរ
៦.ឃីត(មុង ភួយ កន្ទេល)
៧.និងថវិកាចំនួន៥ម៉ឺនរៀលក្នុងមួយគ្រួសារ។

ដោយឡែក ជនពិការចំនួន៦នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារៗ៥ម៉ឺនរៀលពី
ឯកឧត្តម នាយឧត្តមសេនីយ៌ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់
ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner