ប្រធានាធិបតីតៃវ៉ាន់សន្យាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុង ដែលចូលរួមធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ
អត្ថបទដោយ៖
Kien Sereyvuth
តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃពុធនេះ សន្យារៀបចំគម្រោងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុងទាំងឡាយ ដែលបានចូលរួមពាក់ព័ន្ធក្នុងការធ្វើបាតុកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។
នៅចំពោះមុខអ្នកយកព័ត៌មាន លោកស្រី ត្សៃ អ៊ីងវិន បានបញ្ជាក់ថា យើងនឹងស្នើឡើងនូវផែនការសកម្មភាពមួយ សំដៅផ្តល់ជំនួយមនុស្សធម៌ដល់មិត្តរបស់យើងនៅហុងកុង យើងនឹងបន្តគាំទ្រការប្តេជ្ញាដ៏មុតមាំរបស់ប្រជាពលរដ្ឋហុងកុង ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ។
ពាក់ព័ន្ធនឹងការប្រកាសបែបនេះរបស់ប្រធានាធិបតីតៃវ៉ាន់ រដ្ឋាភិបាលចិននៅពុំទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ តែលោកស្រីផ្ទាល់បានអះអាងថា ច្បាប់សន្តិសុខជាតិថ្មីនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងឡើយ ៕