នគរបាលរដ្ឋបាលប៉ុស្ដិ៍ក្រាំងធ្នង់ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើ ប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០០ និង១០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យខាងលេីមាន ឈ្មោះ ទួត សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ  ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner