ពលករខ្មែរ៧នាក់ដែលរងគ្រោះក្នុងករណីបាកស្ពាននៅប្រទេសថៃ បានទទួលការយកចិត្តទុកដាក់ និងចុះសាកសួរសុខទុក្ខពីស្ថានទូតកម្ពុជា

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃ២៥មករាឆ្នាំ២០២១ បានចុះទៅមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ប្រទេសថៃ ដើម្បីសួរសុខទុក្ខពលករខ្មែរចំនួន៧រូប ក្នុងន៉ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុត។ ហេតុការណ៍បាក់ស្រុតស្ពានអាកាស ដែលកំពុងសាងសង់នោះ កើតឡើងនៅម៉ោង២និង១៨នាទីថ្ងៃទី២៣ មករា ឆ្នាំ២០២១ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

ក្នុងគ្រោះថ្នាក់នោះ ត្រូវគេបញ្ជាក់ថា មិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ យោងតាមស្ថានទូតខ្មែរ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះម្នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ហើយម្នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត ហើយពលករ២នាក់ទៀតគ្រោងនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃ២៥មករានេះ។

ស្ថានទូតបានបន្តថា ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ។ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ ជាមួយគ្នានោះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ ពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner