ស្ត្រីជាម្ដាយចុង យកកាំបិតកាប់កូនស្រ្ដីបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីជាម្ដាយចុងចិត្តអប្រិយយកកាំបិតកាប់កូនស្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៥ខែមករា ឆ្នាំ២០២១នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កូនស្រីចុងខាងលេីមានឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុប្រហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ។ ចំណែកជនបង្កត្រូវជាម្ដាយចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ យោងតាមប្រភពព័ត៌មានពីស្រ្ដីម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ ឲ្យដឹងថាស្រ្ដីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះតែងតែប្រើហិង្សាសារវាយធ្វើបាបស្ទើរាល់ថ្ងៃច្រើនឆ្នាំខែមកហើយតែមិនដែលមាននាក់ណាម្នាក់ហ៊ានជួយនោះទេបានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះទើបមកដល់ថ្ងៃកើតហេតុខាងលើដោយស្រ្ដីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់នារីរងគ្រោះចាំក្បាល់ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមកចុះជួយអន្តរាគមន៍តែម្ដង។

ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្រ្ដីជាម្ដាយចុងយកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់មិនទាន់ដឹងមូលហេតុពិតប្រកដនោះទេតែបានត្រឹមដឹងថាមុនពេលកើតហេតុនារីរងគ្រោះអង្គុយធ្វើត្រីសុខៗស្រាបតែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីដៃពីនារីរងគ្រោះដែលកំពុងធ្វើត្រីមកកាប់ចំក្បាលហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេកទើបម្ដាយចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។

ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅចំនុចទីតាំងកន្លែងកើតហេតុក៏បានសំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយក្មេងស្រីរងគ្រោះផង។ ចំពោះករណីខាងលើបើសិនមានចំណាត់ការពីសមត្ថកិច្ចយ៉ាងណាក្រុមការងារនឹងធ្វើការផ្សាយបន្តទៀត ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner