ម៉ាឡេស៊ីនៅតែបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនឹងបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19 ហើយអាជ្ញាធរនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីប្រសិទ្ធិភាព និងផលប៉ះពាល់របស់វា នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីមួយរូប និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

ការលើកឡើងខាងលើនេះរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តផ្អាកការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន លើអ្នកជម្ងឺ COVID-19 ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសម៉ាឡេស៊ីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ពាន់៦០៤ករណី ក្នុងនោះមានអ្នកជម្ងឺ១១៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ពាន់៤១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner