ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង អំពាវនាវកុំឱ្យប្រទេសអ្នកមានទិញស្តុក វ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អាហ្វ្រិកខាងត្បូង៖ លោក សៃរិល រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអំពាវនាវឱ្យប្រទេសអ្នកមានចៀសវាងការទិញវ៉ាក់សាំងស្តុកទុក ដែលគួរតែចែក វ៉ាក់សាំងកូវីដ-១៩នេះ ឱ្យបានស្មើៗគ្នា។

ប្រទេសអ្នកមានបានបញ្ជាទិញដោយកក់ប្រាក់ទុកមុន មានបរិមាណច្រើនណាស់ ដែលមានប្រទេសខ្លះ បានបញ្ជាទិញទុកដល់ ៤ដង់លើសពីសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងប្រទេសខ្លួនទៅទៀត លោក រ៉ាម៉ាហ្វូសា ថ្លែងយ៉ាងដូច្នេះថា អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ១ លាន ៤ សែននាក់ និងបាត់បង់ជីវិតជាង ៤ម៉ឺននាក់។

អាហ្វ្រិកខាងត្បូង បានសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ៥សែនដូស នៅក្នុងខែមករា និងខែកុម្ភៈ ដែលផលិតដោយក្រុមហ៊ុន Astra Ceneca៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner