​ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ

​ភ្នំពេញ​៖​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ឈាន​មុខ​គេ​មួយ​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​ចូលរួម​យ៉ាងសកម្ម​ភាពជា​មួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​តាំងពី​ការ​ចាប់ផ្តើម​ដំបូង​ ​ដែល​សកម្មភាព​ទាំងអស់​នេះ​ ​កើតឡើង​បាន​ដោយសារ​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ​ ​ដែល​ជា​មី​កញ្ចប់​ឆ្អិន​ស្រាប់​ ​មាន​រស​ជាតិខ្មែរ​ដំបូង​គេ​ផលិត​ដោយ​ស្នាដៃ​កូនខ្មែរ​ជាមួយ​ម៉ាស៊ីន​ជប៉ុន​ ​និង​បច្ចេកវិទ្យា​ជប៉ុន​ ​។​

តួយ៉ាង​ក្រុមហ៊ុន​មី​ជាតិ​រៀបចំ​ពិធី​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ចំនួន​២​គ្រឿង​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ក្នុង​គោលបំណង​ចូល​រួមចំណែក​ដល់​ការ​ទ្រទ្រង់​លើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ ​។​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​មី​ជាតិ​បាន​មានប្រសាសន៍ថា​ ​ស​ម្ភារៈ​ដ៏​ថ្មីស្រឡាង​ចំនួន​២​មុខ​ ​ដែល​មី​ជាតិ​បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​រួម​មាន​ទូរទស្សន៍​ ​Flat​ ​screen​ ​ទំហំ​ 40 ​អ៊ី​ង​ចំនួន​២​គ្រឿង​ ​និង​ម៉ាស៊ីន​ Q​MS​ ​ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ ​និង​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ចំនួន​អ្នក​មក​ទទួល​សេវា​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​យ៉ាង​សុក្រឹត​ ​និង​មាន​ភាព​ងាយស្រួល​ ​។​ ​លោកជំទាវ​អគ្គ​នាយិកា​បន្ថែម​ថា​ ​ការ​ផ្តល់​ជូន​ស​ម្ភារៈ​ទាំងពីរ​មុខ​នេះ​ ​បាន​កើតមានឡើង​គឺ​ដោយសារតែ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសិទ្ធ​ភាព​ ​និង​មាន​ភាព​ឆាប់រហ័ស​ ​។​

ជាមួយគ្នា​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​សុខ​ ប៉ូ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បញ្ជាក់​ថា​ ​ការ​ផ្តល់​ជូន​នូវ​ម៉ាស៊ីន​ចាប់​លេខ​ Q​MS​ ​និង​ទូរទស្សន៍​នេះ​ ​ពិតជា​បាន​សម្រួល​ដល់​ភាព​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​មជ្ឈ​ ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ពិតមែន​ ​។​ ​ម៉ាស៊ីន​ Q​MS​ ​នេះ​ ​ជា​ម៉ាស៊ីន​ចាប់​លេខ​រង់ចាំ​ទទួល​សេវា​ ​ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ​និង​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ចំនួន​អ្នក​មក​ទទួល​សេវា​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​យ៉ាង​សុក្រឹត​ ​និង​មាន​ភាព​ងាយស្រួល​ ​។​ ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ​ ​ត្រូវ​បាន​បញ្ចូល​ដោយស្វ័យប្រវត្តិ​ជាមួយ​ប្រព័ន្ធ​ ​Data​ ​Base​d​ ​នៃ​មជ្ឈមណ្ឌល​ ​និង​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​អេក្រង់​ ​Touch​ ​screen​ ​ដែល​រចនា​ឡើង​យ៉ាង​សាក​សម​ ​និង​មាន​លក្ខណៈ​សន្សំសំចៃ​ ​ព្រមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ក្នុង​កញ្ចប់​ថវិកា​សរុប​ជាង​២​៧​លាន​រៀល​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner