ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ

ក្នុងដំណើរអញ្ជើញចុះពិនិត្យការដាំដុះបន្លែ និងការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម នៅតាមបណ្តាខេត្តនានា ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ទាបត្រឹម០,៤២ភាគរយក្នុងខែ ផ្តល់ជូនប្រជាកសិករក្នុងបរិបទជំងឺកូវីដ១៩។ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល នាឳកាសនោះ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យបង្ហាញក្តីសង្ឃឹមជាថ្មី ជាមួយនឹងឥណទានពិសេសពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដោយពួកគាត់ពិតជាត្រូវការកម្ចីដែលមានអត្រាការប្រាក់ទាបបែបនេះ យមកពីពង្រីងនិងពង្រឹងរបរកសិកម្មរបស់ពួកគាត់។

ក្នុងពេលមានវត្តមាននៅសហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ា ស្ថិតនៅភូមិភ្នំពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដោយមើលឃើញពីសក្ដានុពលរបស់សហគមន៍កងវ៉ា និងការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ ឯកឧត្តម កៅ ថាច បានធ្វើការលើកទឹកចិត្តអោយសហគមន៍បន្តពង្រឹង និងពង្រីកការដាំដុះបន្ថែមទៀត ដោយគិតគូរទៅលើគុណភាព និងស្នើរអោយរៀបចំផែនការអោយបានច្បាស់លាស់លើការដាំដុះ និងគិតគូរទៅដល់ការផ្គត់ផ្គង់ប្រកបដោយស្ថេរភាពលើទីផ្សារ។ ចំណោទទៅនឹងបញ្ហាទីផ្សារ ដែលបងប្អូនសហគមន៍តែងតែត្អូញត្អែរថាបន្លែផលិតបានរកអ្នកទិញមិនបានជាដើម ឆ្លើយតបចំនុចនេះ ឯកឧត្តម កៅ ថាច បានណែនាំអោយសហគមន៍ ចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីធានាលើភាពច្បាស់លាស់ទីផ្សារ ព្រោះក្រុមហ៊ុននឹងធានាទិញបន្លែតាមតំលៃដែលមានចែងក្នុងកិច្ចព្រមព្រាង។ ក្នុងឱកាសនោះ ក៏មានវត្តមានក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ផងដែរហើយភាគីទាំងពីរក៏បានធ្វើការចរចារគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ។

សហគមន៍កងវ៉ា មានសមាជិកសរុប ៤៦ គ្រួសារ និងមានផ្ទៃដីដាំដុះសរុបចំនួន៥៧ហិកតា។ តាមការអោយដឹងខ្លះៗ ពីសមាជិកសហគមន៍ ចំពោះផ្ទៃដីដាំដុះរបស់បងប្អូនកសិករ ចែកជាពីរដូវ គឺរដូវប្រាំផ្ទៃដីដាំដុះអាចធ្វើបានតែ ២៦ហិកតា តែប៉ុណ្ណោះ ដោយឡែកនៅរដូវវស្សាផ្ទៃដីដាំដុះបានរហូតដល់៥៧ហិកតា។ ចំពោះដំណាំនៅទីនោះ មាន ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោម ពោត ស្ពៃ ជាដើម ហើយទិន្នផលដែលទទួលបាន គឺសម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ និងនៅទីក្រុងភ្នំពេញ។ ដោយមើលឃើញពីសក្ដានុពលរបស់សហគមន៍កងវ៉ា និងការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការលើកទឹកចិត្តអោយសហគមន៍បន្តពង្រឹង និងពង្រីកការដាំដុះបន្ថែមទៀត ដោយគិតគូរទៅលើគុណភាព និងស្នើរអោយរៀបចំផែនការអោយបានច្បាស់លាស់លើការដាំដុះ និងគិតគូរទៅដល់ការផ្គត់ផ្គង់ប្រកបដោយស្ថេរភាពលើទីផ្សារ។

ចំណោទទៅនឹងបញ្ហាទីផ្សារ ដែលបងប្អូនសហគមន៍តែងតែត្អូញត្អែរថាបន្លែផលិតបានរកអ្នកទិញមិនបានជាដើម ឆ្លើយតបចំនុចនេះ ឯកឧត្តម កៅ ថាច បានណែនាំអោយសហគមន៍ ចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីធានាលើភាពច្បាស់លាស់ទីផ្សារ ព្រោះក្រុមហ៊ុននឹងធានាទិញបន្លែតាមតំលៃដែលមានចែងក្នុងកិច្ចព្រមព្រាង។ ក្នុងឱកាសនោះ ក៏មានវត្តមានក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ផងដែរហើយភាគីទាំងពីរក៏បានធ្វើការចរចារគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ ។ សូមបញ្ជាក់ផងដែរថា សមាជិកមួយចំនួនរបស់សហគមន៍កងវ៉ា បាននិងកំពុងប្រើប្រាស់ឥណទានរបស់អេអឌីប៊ី ដើម្បីធ្វើការពង្រីកការដាំដុះបន្លែរបស់ប្អូន និងធ្វើផ្ទះសំណាញ់ផងដែរ។ យ៉ាងណាក៏ដោយ តំណាងសហគមន៍កងវ៉ាបានបង្ហាញពីក្តីសង្ឃឹមជឿជាក់ថា សហគមន៍ទាំងមូលនឹងទទួលបានឥណទានបន្ថែមទៀត ជាពិសេស សហការជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីទទួលបានតម្លៃជាក់លាក់ និងស្ថេរិភាពទីផ្សារ។

នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យតាមដានការប្រើប្រាស់ឥណទាន និងប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល របស់កសិដ្ឋានចញ្ចឹមទាយកពងមួយកន្លែងស្ថិតនៅសង្កាត់ពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយជ័យ។

លោកស្រី យ៉ាត ទួម ម្ចាស់កសិដ្ឋាន បានអោយដឹងថា កសិដ្ឋាននេះមានផ្ទៃដីសរុបជាង២ហិកតា និងមានទាយកពងសរុបប្រមាណជាង ២ម៉ឺនក្បាល ហើយក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកស្រី អាចផលិតពងទា បានប្រមាណ ១៨០០០ ពង ទៅ ១៩០០០ ពង ។ ចំពោះទីផ្សារវិញលក់វិញ គឺសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ លោកស្រីបានបន្ថែមទៀតថា តាមរយ:កម្ចីពីធនាគារអេអឌីប៊ី អត្រាការប្រាក់ទាប ទើបកសិដ្ឋានលោកស្រីអាចមានលទ្ធភាពពង្រីកបានធំជាងមុន ហើយចំណូលនៃការលក់ពង ក៏បាន កើនទៅតាមនោះ។ ជាមួយគ្នានេះលោកស្រី ក៏បានបង្ហាញឆន្ទះចង់ខ្ចីឥណទានបន្ថែមទៀតពី អេអឌីប៊ី ដើម្បីធ្វើពង្រីកទ្រុងទា និងបង្កើនការផលិតស៊ុតទា។ លោកស្រីក៏បានថ្លែងអំណរគុណដល់ ធនាគារអេអឌីប៊ី ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរដល់សុខទុក្ខប្រជាកសិករ ដោយបានទំលាក់កញ្ចប់ឥណទានពិសេសដោយអត្រាការប្រាក់ទាបសម្រាប់ជួយដល់កសិករនៅក្នុងតំណាក់កាលវិបត្តិកូវិដ ១៩នេះ។ ជាក់ស្តែងកសិដ្ឋានរបស់លោកស្រី ក៏បានទទួលប្រយោជន៍យ៉ាងធំធេងពីឥណទានរបស់អេអឌីប៊ីផងដែរ។ សូមបញ្ជាក់ថា កសិដ្ឋាននេះបានទទួលឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ដើម្បីយកទៅពង្រីកមុខរបរចញ្ចឹមទាយកស៊ុត៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner