រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែ

ភ្នំពេញ៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដឹកនាំប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ សរុបប្រវែង ២០,៤០០ម៉ែត្រ ស្ថិតនៅស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ។

ផ្លូវមួយខ្សែដែរតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងរដ្ឋាភិបាលអូស្ត្រាលី (GOA)។

លទ្ធផលគឹតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្រេចបានប្រមាណ៨៥% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner