គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦និង២៧ មករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិផងដែរ។

ក្នុងន័យនោះ ទោះបីជាក្នុងឆ្នាំ២០២០កន្លងមក ពិភពលោកមានការប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ក្រុមការងារជំនាញជាតិ និងអន្តរជាតិបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវរាល់គម្រោងអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ទាំងអ្នកជំនាញជាតិ និងអន្តរជាតិបានជួយសហការអនុវត្ត និងដោះស្រាយបញ្ហាលំបាកជាមួយគ្នា។

ជាលទ្ធផល តម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ ព្រមទាំងការរក្សាបាននូវសភាពដើមនៃប្រាសាទ ក៏ដូចជាតំបន់ការពាររមណីយដ្ឋានអង្គរទាំងមូលត្រូវបានលើកតម្កើងដែលជាគោលបំណងចម្បងបំផុតក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរឱ្យយស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបន្តថា រាល់សមិទ្ធផលសម្រេចបានពីការជួសជុលប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានអ្នកជំនាញនៅអាជ្ញាធរជាតិអប្សរា និងក្រៅប្រទេស គឺសុទ្ធតែបង្ហាញយ៉ាងប្រាកដពីការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងដៃគូអន្តរជាតិក្នុងក្របខណ្ឌគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner