រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំពិភាក្សាកែសម្រួល និមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់ទាំង៧
ភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និងនិមិត្តសញ្ញា សង្កាត់ទាំង៧ ក្រោមវត្តមានលោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យសង្កាត់ទាំង៧ ធ្វើការសម្រេចយកនូវនិមិត្តសញ្ញាសំគាល់សង្កាត់ទាំង៧ ដែលក្រុមការងារបានកំណត់បង្ហាញ ទៅតាមនិមិត្តសញ្ញាសំគាល់នីមួយៗ ដើម្បីយកមកប្រើប្រាស់ទៅតាមសង្កាត់សាម៉ី ទៅថ្ងៃខាងមុខ ។
បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថាចំពោះការសម្រេចយកនូវ និមិត្តសញ្ញាសំគាល់របស់ រដ្ឋបាលខណ្ឌ-សង្កាត់ យើងពិនិ្យឃើញថា ក្រុមការងារ បានបកស្រាយត្រឹមត្រូវ និងច្បាស់លាស់ពីរូបភាព និងលក្ខណះសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនីមួយៗ ។ ដូច្នេះសូម សង្កាត់ទាំង៧ ដែលបានសម្រេចយកនូវនិមិត្តសញ្ញាសំគាល់ សង្កាត់ទាំង៧ នៅថ្ងៃនេះ ត្រូវផ្ញើមករដ្ឋបាលខណ្ឌ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដើម្បីរដ្ឋបាលខណ្ឌ ដាក់ជូន សាលារាជធានីភ្នំពេញ កំណត់យក រួចសាលារាជធានីភ្នំពេញ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច ៕ ដោយ / គ្រី សម្បត្តិ