កម្ពុជាអរគុណជប៉ុនដែលតែងតែជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
ជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគីធំជាងគេមួយដែលបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា។ ការផ្តល់ហិរញ្ញប្បទានគឺចំគោលដៅលើគ្រប់វិស័យ រួមមាន៖ សុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញថាមពលអគ្គិសនី កំពង់ផែស្វយ័ត និងការផ្គត់ផ្គង់ទឹកស្អាតជាដើម។
ក្នុងឆ្នាំ ២០២០ កន្លងមក រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ប៊ីលានយ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨លានដុល្លារអាមេរិក)។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច