ការប្រកួតកីឡាចំបាប់សម័យ និងបូរាណជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ មានក្លិបចូលរួមប្រជែងចំនួន៩

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្លិបចំនួន៩ដែល សហព័ន្ធអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងជើងឯកថ្នាក់ ឆ្នាំ២០២០នេះ មានក្លិបក្រសួងសេដ្ឋកិច្ច ក្លិបក្រសួងមហាផ្ទៃ ក្លិបខេត្តកណ្តាល សមាគន៍ខេត្តព្រៃវែង ក្លិបយាយព្រីងមានរិទ្ធ ក្លិបប្រយាបមានរិទ្ធ ក្លិបរិទ្ធីសែនកំពង់ឆ្នាំ ក្លិបគិរីបារមីដំរីមានរិទ្ធ និងសមាគមន៍ខេត្តពោធិ៍សាត់ ។


អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា សម្រាប់វិញ្ញាសាប្រកួត សហព័ន្ធកំណត់ដាក់វិញ្ញាសាចំបាប់សម័យចំនួន៣វិញ្ញាសា គឺចំបាប់សេរីបុរស ទម្ងន់៥៧គ.ក្រាម ៦១គ.ក្រាម ៦៥ គ.ក្រាម ៧៤គ.ក្រាម និង+៨០ គ.ក្រាមឡើង ។ ចំបាប់សេរីស្រី្ត ទម្ងន់៥០គ.ក្រ ៥៥គ.ក្រ និង៦២ គ.ក្រ ។ ចំបាច់ក្រិចកូរ៉ូមាំងបុរសទម្ងន់៦៣ គ.ក្រ និង៦៧គ.ក្រ ។ រីឯវិញ្ញាសាចំបាប់បុរាណខ្មែរវិញ មាន២វិញ្ញាសា គឺផ្នែកបុរស មានទម្ងន់ ៥៥គ.ក្រ ៦៦គ.ក្រ និងផ្នែកនារី ទម្ងន់៥០ គ.ក្រ ។


លោក ធិន វិចិត្រ បានគូសបញ្ជាក់ទៀតថា សម្រាប់លក្ខណខន្តវិញ កីឡាករ កីឡាការិនីហ្វឹកហាត់ចំបាប់សម័យទាំងអស់គ្រប់ក្លិប មានសិទ្ធិចូលរួមប្រកួតតាមការកម្រិតអាយុអនុលោមភាពតាមសហព័ន្ធកីឡាចំបាប់ពិភពលោក និងគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ដោយកីឡាករ កីឡាការិនី ចំបាប់សម័យមានចំនួនតិចតួច អនុញ្ញាតឲ្យក្លិបសមាគទាំងអស់មានសិទ្ធិចុះឈ្មោះតាមលទ្ធភាពដែលមាន ក្នុងវិញ្ញាសាចែងខាងលើ ។

ប៉ុន្តែមិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនីចំបាប់បុរាណចុះឈ្មោះប្រកួតជាមួយកីឡាករចំបាប់សម័យឡើយ ។ កីឡាករការិនីម្នាក់ៗអាចប្រកួតបានតែ២ប្រភេទទម្ងន់បុណ្ណោះ ។ ដោយឡែកចំបាប់បុរាណវិញតម្រូវឲ្យកីឡាករ កីឡាការិនីចុះឈ្មោះបានតែមួយប្រភេទទម្ងន់ប៉ុណ្ណោះ ចាប់ពីអាយុ១៦ឆ្នាំឡើងទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner