ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ និងជាសះស្បើយ១០នាក់

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៩មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៨មករាគេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩លើមនុស្ស២នាក់ ដែលម្នាក់ជាពលករធ្វើដំណើរចូលមកពីប្រទេសថៃ និងម្នាក់ទៀតធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ ពួកគេកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ក៏បានឲ្យដឹងថា នៅថ្ងៃ២៨មករា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១០នាក់ ក្នុងនោះ៨នាក់ជាអ្នកដំណើរមកពីប្រទេសថៃ ម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ គិតមកដល់ថ្ងៃ២៩មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៤៦៣នាក់ បានជាសះស្បើយ៤៣៨នាក់ និងនៅសល់២៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner