​ចិន​ប្រើ​ភាសា​មុត​ស្រួច​ទៅកាន់​កោះ​តៃ​វ៉ាន់​ ​ដោយ​ព្រមាន​ថា​ ​ការប្រកាស​ឯករាជ្យ​ ​គឺ​ស្មើនឹង​ការ​ប្រកាសសង្គ្រាម

​ចិន​៖​ ​ចិន​រឹត​បន្តឹង​ភាសា​របស់​ខ្លួន​ចំពោះ​កោះ​តៃ​វ៉ាន់​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយធ្វើ​ការព្រមាន​ ​ក្រោយ​បង្កើន​សកម្មភាព​យោធា​នៅក្បែរ​កោះ​នេះ​ថា​ “​ឯករាជ្យ​មានន័យ​ថា​សង្គ្រាម​” ​ហើយ​ថា​ ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​កំពុង​ធ្វើសកម្មភាព​ដើម្បី​ឆ្លើយតបនឹង​ការ​ញុះញង់​ ​និង​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​ ​លោក​ ​វូ​ ឈៀ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ប្រទេស​ចិន​ ​ហើយ​ថា​សកម្មភាព​យោធា​ដែល​ធ្វើឡើង​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​គឺជា​សកម្មភាព​ចាំបាច់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ដើម្បី​ការពារ​អធិបតេយ្យភាព​ ​និង​សន្តិសុខ​ជាតិ​ ​។​ ​លោក​ ​វូ​ ឈៀ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រជាជន​មួយក្តាប់​តូច​នៅ​កោះ​តៃ​វ៉ាន់​កំពុង​ស្វះស្វែង​ប្រកាស​ឯករាជ្យ​របស់​កោះ​នេះ​ ​ដូច្នេះ​យើង​ព្រ​មានកម្លាំង​ឯករាជ្យ​តៃ​វ៉ាន់​ថា​ ​អ្នក​ដែ​លលេង​ជាមួយ​ភ្លើង​នឹង​រលាក​ខ្លួនឯង​… ​ឯករាជ្យ​តៃ​វ៉ាន់​មានន័យ​ថា​សង្គ្រាម​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​កោះ​តៃ​វ៉ាន់​បាន​រាយការណ៍​ថា​ ​យន្តហោះ​ច​ម្បាំ​ង​ ​និង​យន្តហោះទម្លាក់គ្រាប់បែក​របស់​ចិន​ជាច្រើន​គ្រឿង​ ​បាន​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​នៅ​ភាគ​និរតី​របស់​ខ្លួន​កាលពី​ចុង​ស​ប្តាហ៍​មុន​ ​ជាហេតុ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​ ​បញ្ឈប់​កា​រដាក់​សម្ពាធ​លើ​កោះ​តៃ​វ៉ាន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner