ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១.៤៣២.៥០០ម៉ាស់ ជូនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ក្នុងចំណោមម៉ាស់ជាង ១នេះរួមមាន៖
១/ Protective Mask ចំនួន ៤៥០.០០០ម៉ាស់
២/ Surgical Mask ចំនួន ៩០០.០០០ម៉ាស់
៣/ Single-use Medical Face Mask ចំនួន ៨២.៥០០ ម៉ាស់
ម៉ាស់ទាំងអស់ មានតម្លៃសរុបចំនួន ៧១៥.២០៨ ដុល្លារអាមេរិក ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

កាយវិការនេះគឺជាការចូលរួមចំណែក ជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចំរើនលើគ្រប់វិស័យ ។ តាងនាមអោយរាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងជីណាន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ ក្រសួងការបរទេសចិនដែលបានជួយ សម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ ៕សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner