ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំកិច្ចប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចស្តីពីការយល់ព្រមលើសមាជិកក្រុមប្រឹក្សាភិបាលថ្មីបោះឆ្នោតជ្រើសរើសសមាជិកឆ្លាស់វេនថ្មីតាមបណ្តាញវីដេអូកម្មវិធីBlueJeans

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សា ភិបាលមូលនិធិសកល បានដឹកនាំកិច្ចប្រជុំ មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចស្តីពីការយល់ព្រមលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងបោះឆ្នោតជ្រើសរើសសមាជិកឆ្លាស់វេនថ្មី តាមបណ្តាញវីដេអូ កម្មវិធីBlueJeans។

កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិកគណៈកម្មាធិការយុទ្ធសាស្រ្តមូលនិធិសកល ព្រមទាំងឯកឧត្តម អស់លោក អ្នកស្រីជា ប្រធាន និងអ្នកតំណាងយន្តការសម្របសម្រួល មូលនិធិសកលប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចមកពីប្រទេស កម្ពុជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៉ាពូអាស៊ីណូវែលហ្គីនេ ហ្វីជី ណូរូ វ៉ានូទូ នូអេ មីក្រូណេស៊ី និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន១៩ គណនី (account) ស្មើនឹងអ្នកចូលរួមប្រមាណ ២៥នាក់។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖

១) ការណែនាំអំពីសមាសភាពអ្នកចូលរួម ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងជាជនបង្គោលខាងទំនាក់ទំនង និងការហៅឈ្មោះដើម្បីផ្ទៀងផ្ទាត់កូរ៉ុម (Quorum) ដោយលោក អ៊ែលដុន ឆាំប៊ឺលែន ទីប្រឹក្សាបច្ចេកទេស
២) សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល
៣) របាយការណ៍សកម្មភាពប្រចាំឆ្នាំ របស់សមាជិកក្រុមប្រឹក្សាភិបាល ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី
៤) ផែនការថវិកា និងផែនការការងារ ឆ្នាំ២០២០-២០២២ និងរបាយការណ៍ហិរញ្ញវត្ថុ
ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ
៥) បច្ចុប្បន្នភាពការងារពីប្រទេសនៅក្នុង មណ្ឌលតំណាង ដោយតំណាងមកពីប៉ាពូអាស៊ី ណូវែលហ្គីណេ និងវៀតណាម
៦) ការពិភាក្សាអំពីការរៀបចំយុទ្ធសាស្រ្ត មូលនិធិសកល ៖ ការចាត់ប្រតិភូមណ្ឌល តំណាងតំបន់ទៅចូលរួមកិច្ចប្រជុំការរៀបចំយុទ្ធសាស្រ្តមូលនិធិសកល
៧) ការផ្តល់ការយល់ព្រមលើសមាជិក ក្រុមប្រឹក្សាភិបាលថ្មី ដោយប្រទេសជាសមាជិក និងការបោះឆ្នោតជ្រើសរើសសមាជិកតំណាងថ្មី (មកពីប្រទេសក្នុងទ្វីបអាស៊ី)
៨) អន្តរកាលនិងការផ្ទេរការទទួលខុស ត្រូវ ទៅសមាជិកក្រុមប្រឹក្សាភិបាលថ្មី សមាជិកឆ្លាស់វេនថ្មី និងដំបូន្មានទាក់ទងនឹងការ តែងតាំងជនបង្គោលថ្មី
៩) ប្រសាសន៍បិទកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី។

មានប្រសាសន៍ទៅកាន់សមាជិកដែលចូលរួមអង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូការ ស្វាគមន៍ និងអំណរសាទរចំពោះសមាជិកទាំង អស់ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមបណ្តាញវីដេអូនេះ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ នៅកម្ពុជា ក្រោមកិច្ចដឹកនាំ របស់សម្តេចតេជោផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានផ្តល់នូវការយល់ព្រមលើ សមាជិកក្រុមប្រឹក្សាភិបាលថ្មីមកពីប្រទេសប៉ាពូអាស៊ី ណូវែលហ្គីណេ និងបោះឆ្នោតជូនសមាជិក ឆ្លាស់វេនមកពីវៀតណាមជាឯកច្ឆន្ទ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner