ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានបញ្ចប់វិញ្ញាសារប្រកួតជាបណ្តើរៗហើយ

អត្ថបទដោយ៖
សារ៉ាន ទីងី

ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានដំណើរការប្រកួតពីរថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានបញ្ចប់វិញ្ញាសារមួយចំនួន ហើយវិញ្ញាសារមួយចំនួនទៀត កំពុងបន្តការប្រកួតឈានទៅរកវគ្គផ្តាច់ព្រ័ត្រ ។

យោងតាមតារាងលទ្ធិផល មេដាយ របស់គណៈកម្មការរៀបចំការប្រកួត ដែលក្រុមការងារយើងទទួលបាននារសៀលថ្ងៃទី២៩ ខែមករានេះ បានបញ្ជាក់ថា ក្លឹបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៥គ្រឿង ប្រាក់២ , ក្លឹបក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស៥ សំរឹទ្ធ១ , ក្លឹបតារាជអង្គរ(ខេត្តសៀមរាប) ដណ្តើមបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១ , ក្លឹបហ្វ្រេនហ្សូន ដណ្តើមបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៥ , ក្លឹបខេត្តប៉ៃលិន ដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ , ក្លឹបរាជសីហ៍ ដណ្តើមបានមេដាយប្រាក់១ សំរឹទ្ធ២ , ក្លឹបសែនសុខ ដណ្តើមបានមេដាយប្រាក់១ , ក្លឹបវិទ្យាល័យច្បារអំពៅ ដណ្តើមបានមេដាយសំរឹទ្ធ៥ ,ក្លឹបតាឡី ដណ្តើមបានមេដាយសំរឹទ្ធ៣ , ក្លឹបវិទ្យាល័យវត្តកោះ ដណ្តើមបានមេដាយ សំរឹទ្ធ២ , ក្លឹបអង្គការសង្គ្រោះកុមារ ដណ្តើមបានមេដាយ សំរឹទ្ធ២ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ធ្វើការប្រកួតពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយសហព័ន្ធបានសម្រេចកាត់បន្ថយការចូលរួមប្រកួតប្រជែងកីឡាករ កីឡាការិនី ដោយនៅត្រឹម៧៦នាក់មកពី១២សមាគម-ក្លិបមកពីរាជធានីខេត្ត និងក្រសួង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner