ចោរស្រែកឱ្យចាប់ចោរ ទីបំផុតសមត្ថកិច្ចក្របួចអ្នកស្រែក 😄

អត្ថបទដោយ៖
AMS OneMinute

ជនមួយក្រុមជិះឡានទំនើបៗទៅទន្រ្ទានដីរដ្ឋ និងព្រៃសហគមន៍ ហើយនៅហ៊ានដាក់ពាក្យបណ្តឹងទៅសម្តេចតេជោទាមទាររកយុត្តិធម៌ទៀត ប៉ុន្តែត្រូវបានរដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរស្រុកសណ្តាន់ឃាត់ខ្លួនលើករណីបំពានទន្រ្ទានដីរដ្ឋទំហំ ៧៣ ហិកតា ប្រព្រឹត្តិនៅក្នុងភូមព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ មករា ២០២១។

តាមពាក្យបណ្ដឹងចុះថ្ងៃទី២០ ធ្នូ ២០២០ តំណាងដោយឈ្មោះ អានអត់ដាច់ ដាក់ជូនសម្តេចតេជោ បានរៀបរាប់ថា “អាជ្ញាធរមានសមត្ថកិច្ចបានមកកាប់បំផ្លាញដើមស្វាយចន្ទី និងរំលំផ្ទះប្រជាពលរដ្ឋចោល។” តាមការពិត ជនមួយក្រុមនេះមិនបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្ត-ស្រុក ដើម្បីធ្វើការប្រើប្រាស់ និងអាស្រ័យផលលើដីនោះឡើយ។ នេះបើយោងតាម លោកអភិបាលស្រុកសណ្តាន់ ឡង គីសឹង។

លោក គីសឹង បានថ្លែងថា “ចង់បានដីអាស្រ័យផលត្រូវដាក់ពាក្យស្នើសុំទៅរដ្ឋបាលខេត្ត-ស្រុកត្រឹមត្រូវ មិនមែនចេះតែទៅរំលោភបំពានទន្រ្ទានតាមចិត្តនោះទេ”៕

ads banner